(ភ្នំពេញ)៖ នៅម៉ោង៨៖០០ព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ ៤,៩០១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ឯកឩត្តម ទេសរដ្ឋមន្រ្តី ច័ន្ទ សារុន និងក្រុមការងារភូមិ១ ផលិតផល១ បានអញ្ជើញចុះទស្សនះកិច្ចមជ្ឈមណ្ឌលសិប្បកម្មចម្លាក់ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ទេសរដ្ឋមន្រ្តី ច័ន្ទ សារុន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១​ទៅទស្សនកិច្ចនៅមជ្ឃមណ្ឌលសិល្បៈសិប្បកម្មកម្ពុជា ដែលមានទីតាំងនៅក្នុងវត្តភ្្នំ។ មជ្ឍមណ្ឌលនេះបាននឹងកំពុងរៀបចំជិតរួចរាល់ហើយ ដោយទទួលបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយមជ្ឍមណ្ឌលនេះបង្កើតឡើងក្នុងគោលបំណងពង្រឹង និងពង្រីកសក្តានុពលផលិតផលក្នុងស្រុក រួមចំណែកបម្រើផលប្រយោជន៍ជាតិក្នុុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសស្រ្តីជាសហគ្រិន ស្ត្រីក្រីក្រ ជនពិការ ដែលជាក្រុមផលិតនៅតាមបណ្តាសហគមន៏ សមាគមន៍ ក៏ដូចជាចូលរួមប្រកួតប្រជែងផ្លាស់ប្តូរផលិតផលជាមួយអាស៊ានផងដែរ។

បញ្ចេញយោបល់

អ៊ីមែលរបស់អ្នកនឹងមិនមានការផ្សព្វផ្សាយ។ ប្រអប់ដែលត្រូវតែបំពេញ *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>