(ភ្នំពេញ)៖ នៅម៉ោង៨៖០០ព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ ៤,៩០១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

កិច្ចប្រជុំពិភាក្សាលើជំហ៊ានបន្ទាប់នៃការចុះពង្រឹងគណៈកម្មាធិការជំរុញភូមិ១ ផលិតផល១ រាជធានី-ខេត្ត

នាថ្ងៃព្រឹកទី១២​ ខែមករា ឆ្នាំ២០១៦ អគ្គលេខាធិការដ្ឋានជំរុញចលនាភូមិ១ ផលិតផល១ បានបើកកិច្ចប្រជុំឡិភាក្សាមួយក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី ច័ន្ទ សារុន អនុប្រធាន ក.ក.ជ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម សុន គន្ធរ  ឯកឧត្តម ប៉ោ ទ្រី និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ព្រមទាំង ប្រធាន អនុប្រធាននៃនាយកដ្ឋានទាំងបីរបស់អគ្គលេខាធិការដ្ឋានភូមិ១ ផលិតផល១ ។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីធ្វើការពិភាក្សាលើជំហើានបន្ទាប់នៃការចុះតាមដាន និងគាំទ្រគណៈកម្មាធិការភូមិ១ ផលិតផល១ រាជធានី ខេត្ត។ ក្នុងនោះអង្គប្រជុំបានឯកភាពគ្នាដោយក្រុមនីមួយៗត្រូវខិតខំសម្របសម្រួល និងជំរុញឲ្យមានលទ្ធផលលេចធ្លោផ្សេងៗនៃសកម្មភាពភូមិ១ ផលិតផល១ ក្នុងតំបន់ រាជធានី ខេត្ត គោលដៅរបស់ខ្លួន ហើយលទ្ធផលលេចធ្លោនោះគឺផ្អែកតាមផែនការទាំង ៨ ចំនុចគី ១.អភិវឌ្ឍឯកសារគតិយុត្តិ និងយន្តការសម្របសម្រួល ២.ចងក្រង និងអភិវឌ្ឍសហគមន៍ និងសមាគម ៣.ការស្រាវជ្រាវ និងអភិវឌ្ឍ ៤.ការជំរុញ និងលើកកម្ពស់ការផ្សព្វផ្សាយ ៥.ការចងក្រង រៀបចំ និងធ្វើផែនទីផលិតផលភ១ផ១ និងជំនាញតាមប្រភេទ ៦.ការអភិវឌ្ឍផលិតផលទាំងគុណភាព បរិមាណ និងប្រភេទ

 

កិច្ចប្រជុំផ្សព្វផ្សាយជំរុញចលនាភូមិ១ផលិតផល១ នៅខេត្តកណ្តាល តាកែវ កែប និងកំពត ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី​ ច័ន្ទ សារ៉ុន

កាលពីថ្ងៃច័ន្ទទី០៥  ខែតុលា ឆ្នាំ២០១៥  ឯកឧត្តមទេសរដ្ឋមន្រ្តី ច័ន្ទ សារ៉ុន និងក្រុមការងារអមដំណើរបានចុះទៅធ្វើការផ្សព្វផ្សាយ និងជំរុញចលនាភូមិ១ ផលិតផល១ នៅខេត្តកណ្តាល​ និង​តាកែវ។ ដោយឡែកនាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តមទសរដ្ឋមន្រ្តី បានដឹកនាំក្រុមការងារចុះទៅកាន់ខេត្តកែប និងកំពត ដើម្បីបន្តផ្សព្វផ្សាយពីទស្សនៈទាន និងតំរង់ទិសក្នុងការបង្កើតផែនការសកម្មភាពសម្រាប់ថ្នាក់ខេត្ត។​ ក្នុងឪកាសនោះដែរ គណៈកម្មាធិការខេត្ត និងស្ថាប័នពាក់ព័ន្ធអាចស្វែងយល់បន្ថែមពីផលិតផលសក្តានុពលក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីចងក្រងផលិតផលទាំងនោះ និងឈានទៅរកការបង្កើតផែនទីផលិតផលប្រចាំខេត្តនីមួយៗ។ ​

 

កិច្ចប្រជុំកិច្ចពិភាក្សារៀបចំតុមួល​ លើប្រធានបទស្តីពី នាំគ្នាជំរុញលើកកម្ពស់ផលិតផលក្នុងស្រុក-ភូមិមួយ ផលិតផលមួយ

(English) នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៥ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានរៀបចំកិច្ចប្រជុំពិភាក្សាតុមូលស្តីពី នាំគ្នាជំរុញលើកកម្ពស់ផលិតផលក្នុងស្រុក-ភូមមួយ​ ផលិតផលមួយ ក្នុងគោលបំណងលើកស្ទួយ និងជំរុញចលនាភូមិមួយ ផលិតផលមួយ ក្រោមកិច្ចសហការជាមួយទូរទស្សទ៍ជាតិកម្ពុជា ដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធ រួមមានក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងទេសចរណ៍ និងតំណាងសហគ្រាសធុនតូច និងមធ្យម។