(ភ្នំពេញ)៖ នៅម៉ោង៨៖០០ព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ ៤,៩០១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ប្រភេទបណ្ណាសារ: ភូមិមួយផលិតផលមួយ

ឯកឩត្តម ទេសរដ្ឋមន្រ្តី ច័ន្ទ សារុន និងក្រុមការងារភូមិ១ ផលិតផល១ បានអញ្ជើញចុះទស្សនះកិច្ចមជ្ឈមណ្ឌលសិប្បកម្មចម្លាក់ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ទេសរដ្ឋមន្រ្តី ច័ន្ទ សារុន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១​ទៅទស្សនកិច្ចនៅមជ្ឃមណ្ឌលសិល្បៈសិប្បកម្មកម្ពុជា ដែលមានទីតាំងនៅក្នុងវត្តភ្្នំ។ មជ្ឍមណ្ឌលនេះបាននឹងកំពុងរៀបចំជិតរួចរាល់ហើយ ដោយទទួលបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយមជ្ឍមណ្ឌលនេះបង្កើតឡើងក្នុងគោលបំណងពង្រឹង និងពង្រីកសក្តានុពលផលិតផលក្នុងស្រុក រួមចំណែកបម្រើផលប្រយោជន៍ជាតិក្នុុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសស្រ្តីជាសហគ្រិន ស្ត្រីក្រីក្រ ជនពិការ ដែលជាក្រុមផលិតនៅតាមបណ្តាសហគមន៏ សមាគមន៍ ក៏ដូចជាចូលរួមប្រកួតប្រជែងផ្លាស់ប្តូរផលិតផលជាមួយអាស៊ានផងដែរ។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារស្តីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភរួម និងការងារជំរុញភូមិ១ផលិតផល១ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី

12540994_10153828897075629_636648165312760051_n

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានទទួលជួបឯកឧត្តម George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារស្តីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភរួម និងការងារជំរុញភូមិ១ផលិតផល១ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២២ ខែមករា​ ឆ្នាំ២០១៦៕

កិច្ច​ពិភាក្សារវាងគណៈកម្មាធិការជាតិភូមិ១ ផលិតផល១ និងសហព័ន្ឌស្ត្រី អ្នកជំនួញកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី

12557118_10153826963860629_1290183919_o

កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានអនុញ្ញាតិឲ្រអ្នកស្រី ចេង នីវណ្ណា ប្រធានសហព័ន្ឌស្ត្រី អ្នកជំនួញកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ស្តីពីការងារជំរុញភូមិ១ ផលិតផល១ ៕