(ភ្នំពេញ)៖ នៅម៉ោង៨៖០០ព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ ៤,៩០១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ប្រភេទបណ្ណាសារ: ពត៌មាន និងព្រឹត្តិការណ៍

កិច្ចប្រជុំលើកទី៤ នៃក្រុមការងារបច្ចេកទេស ស្តីពីវិស័យគាំពារសង្គម, សន្តិសុខស្បៀង និងអាហារូបត្ថម្ភ

កិច្ចប្រជុំ​លើកទី៤​នៃក្រុម​ការងារ​បច្ចេកទេស​​ស្តីពី​​វិស័យ​​គាំពារសង្គម​ សន្តិសុខស្បៀង​ និងអាហា​រូបត្ថម្ភ​ ត្រូវបាន​រៀបចំធ្វើ​នៅទីស្តីការ​​គណៈ​រដ្ឋ​មន្រ្តី​ កាលពី​ព្រឹកថ្ងៃទី១៩​ ខែវិច្ឆិកា ឆ្នាំ​២០១៥  ក្រោម​អធិបតី​ភាព​​ ឯកឧត្តម​​ឧបនាយក​​រដ្ឋមន្ត្រី​ យឹម​ ឆៃលី​ ប្រធាន​ក្រុមប្រឹក្សា​​ស្តារ​​អភិវឌ្ឍន៏​​វិស័យ​​កសិកម្ម និង​ជនបទ​ ដោយ​មាន​ការ​​អញ្ជើញចូលរួម​ពីឯកឧត្តម​ថ្នាក់​ដឹកនាំ​​ក្រសួង ស្ថាប័នពាក់ព័ន្ឋ​ និងប្រធាន​ អនុប្រធាន​​ដៃគូអភិវឌ្ឍន៏​​នានា​ប្រចាំកម្ពុជា​ ដែលបាន​ និង​កំពុង​សហការ​​ជាមួយ​រាជរដ្ឋាភិបាល​​លើវិស័យ​​គាំពារ​សង្គម​ សន្តិសុខស្បៀង​ ​និង​អាហារូបត្ថម្ភ​ និងថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​​ស្តារអភិវឌ្ឍន៏​វិស័យ​កសិកម្ម​ និង​ជនបទ​ជាច្រើនរូបទៀត។ លោកស្រី​ ដេបូរ៉ា កូមីនី នាយកអង្គការ​យូនីសេហ្វ​ប្រចាំកម្ពុជា និងជា​សហអ្នក​សម្រប​សម្រួល​​ដៃគូ​អភិវឌ្ឍន៍​លើវិស័យ​គំាពារសង្គម​នៃក្រុមការងារ​បចេ្ចកទេស,​ លោក ចាយអ៊ិន​ភៀត្រូ បូឌីណូន​ ប្រធានអង្គការ​ស្បៀងអាហារ​ពិភពលោក​ប្រចាំកម្ពុជា​, លោកស្រី រីបេកា ប្លែក​ ប្រធាន​បេសកកម្ម​សហរដ្ឋអាមេរិក​សម្រាប់កិច្ចអភិវឌ្ឍន៏​អន្តរជាតិ​ប្រចាំកម្ពុជា​ (USAID) ដែល​ត្រូវ​ប្តូរវេន​ជាសហ​អ្នកសម្រប​សម្រួល​ដៃគូ​អភិវឌ្ឍន៍​លើវិស័យ​សន្តិសុខស្បៀង ​និងអាហារូបត្ថម្ភ​​ជំនូសលោក​ ចាយអ៊ិន​ភៀត្រូ បូឌីណូន​ បាន​យល់​ស្របគ្នាថា​ តួនាទី​របស់ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៏​វិស័យកសិកម្ម​ និងជនបទ​ កាន់តែ​មាន​​សារៈសំខាន់​ក្នុងការ​ ដឹកនាំ​សម្រប​សម្រួល​​ជាមួយ​ភាគីពាក់ព័ន្ឋ​ និងដៃគូ​រ​អភិវឌ្ឍន៏​​ទាំង​អស់​​​ក្នុងការ​ជំរុញការងារ​សន្តិសុខស្បៀង​ អាហារូបត្ថម្ភ​ និងការគាំពារ​សង្គម​ឲ្យទទួល​​បាន​ជោគជ័យ។​ ដូច្នេះ​យើងត្រូវ​បន្ត​ធ្វើ​ការរួមគ្នា​ឲ្យ​បាន​កាន់តែ​សកម្មថែមទៀត​ ទាំងស្ថាប័ន​រាជរដ្ឋាភិបាល​ តាំងពីថ្នាក់ជាតិ​ ​និងថ្នាក់​ក្រោមជាតិ,​ ដៃ​គូអភិវឌ្ឍន៏​ និងវិស័យឯកជន​

ប្រារព្វទិវាជាតិអាហារូបត្ថម្ភលើទី២ក្រោមប្រធានបទ “ ការបំបៅកូនដោយទឹកដោះម្តាយ គឺជាការវិនិយោគដ៏ប្រសើរបំផុតសំរាប់ជីវិតកូនអ្នក ”

11026594_1497808287214208_6601197392575076623_n

ទិវាជាតិ​អាហារូបត្ថម្ភ​លើកទី២​ ក្រោមប្រធានបទ​“ ការបំបៅកូន​ដោយទឹកដោះម្តាយ​ គឺជា​ការ​វិនិយោគ​ដ៏​ប្រសើរ​បំផុត​សំរាប់ជីវិត​កូនអ្នក​ ” ត្រូវបានរៀបចំ​ធ្វើនៅ​សួនការីឡា​ទល់មុខ​វត្តបុទមវត្តី​ នាល្ងាច​ថ្ងៃទី៦ វិច្ឆិកា ឆ្នាំ​២០១៥​  កន្លងទៅនេះ​ ក្រោមអធិបតីភាព​​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​ អភិវឌ្ឍន៏​​វិស័យកសិកម្ម​ និងជនបទ​ និងមានការ​​ចូលរួម​ពីឯកឧត្តម​ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល,​ ឯឧត្តម​ទេសរដ្ឋមន្ត្រី​ ចាន់ សារុន​ អនុប្រធាន​ក្រុមប្រឹក្សាស្តារ​ អភិវឌ្ឍន៏​​វិស័យ​កសិកម្ម និងជនបទ, ឯឧត្តម​​ទេសរដ្ឋមន្ត្រី ជិន ប៊ុនស៊ាន​ អនុប្រធាន​ក្រុមប្រឹក្សាស្តារ​ អភិវឌ្ឍន៏​​វិស័យ​កសិកម្ម​ និងជនបទ,​ លោក​ស្រី​ ណាតា​សា​ ប៉ាឌីសុន​ ប្រធានស្តីទី​អង្គការ​យូនីសេហ្វ​ UNICEF ប្រចាំកម្