(ភ្នំពេញ)៖ នៅម៉ោង៨៖០០ព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ ៤,៩០១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ប្រភេទបណ្ណាសារ: ពត៌មាន និងព្រឹត្តិការណ៍

កិច្ចប្រជុំជាមួយក្រុមការងារមកពីប្រទេសបង់ក្លាដេស ស្តីពីការសិក្សាស្វែងយល់និងទទួលបទពីសោធន៍ ការងារទាក់និងវិស័យ គាំពារសង្គមនៅកម្ពុជា

នៅរសៀលថ្ងៃទី ១២​ ខែមករា ឆ្នាំ២០១៦ អង្គភាពសម្របសម្រួលយុទ្ធសាស្រ្តជាតិគាំពារសង្គម នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូបង់ក្លាដេស ស្តីពីសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ពាក់ព័ន្ធនឹងការ គាំពារសង្គម នៅកម្ពុជា។

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំ គោលនយោបាយជំនួយសង្គម

សូមអភ័យទោស អត្ថបទនេះមានតែជាភាសាអង់គ្លេស

ដំណើរទស្សនៈកិច្ចសិក្សាឃុំមួយផលិតផល១ នៅប្រទេសថៃ

១. តបតាម​ការអញ្ជើញ​របស់ក្រសួង​ការបរទេសថៃ និងស្ថាន​ឯកអគ្គរាជទូតថៃ​ប្រចាំកម្ពុជា​ និងដោយមាន​ការ​អនុញ្ញា​​​​តិ​ដ៏ខ្ពង់ខ្ពស់​ពីសម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា,​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ យឹម ឆៃលី​ ប្រធាន​ក្រុមប្រឹក្សា​​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និងជបទ​ បានដឹកនាំ​ប្រតិភូ​​ក្រុម​ប្រឹក្សាស្តារ​អភិវឌ្ឍន៍​​វិស័យ​កសិកម្ម​​និងជនបទ ដែលជាអ្នក​ទទួលបន្ទុក​ដឹកនាំ​សម្របសម្រួល​​និង​អនុវត្ត​ការងារ​ជំរុញ​​ចលនា​​ភូមិមួយ​ ផលិតផលមួយ​  ទៅធ្វើ​​​ទស្សនៈ​​កិច្ច​​សិក្សា​ស្វែងយល់​ពីចលនា​​ឃុំមួយ ផលិត​ផលមួយ ​(One Tambon One Product “OTOP”) នៅ​ព្រះ​រាជា​ណាចក្រ​ថៃ​​ពីថ្ងៃទី២១​ដល់ថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០១៥​ ក្នុងនោះ​ក៏មាន​ការអមដំណើរ​​ដោយឯកឧត្តម​ Nuttavudh​ Photisaro​​ ​ឯកអគ្គរាជ​ទូត​​​ថៃ​ប្រចាំកម្ពុជា​ និងស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេសថៃ ផងដែរ ។​​ ២. នៅក្នុងទស្សនៈកិច្ចនេះ,​ ពីថ្ងៃទី២១​‑២៣ ខែធ្នូ​ ឆ្នាំ២០១៥​ ប្រតិភូ​ក្រុមប្រឹក្សា​ស្តារ​​អភិវឌ្ឍន៍​​វិស័យ កសិកម្ម​និងជបទ បានទៅ​សិក្សាស្វែងយល់​ពី​គម្រោង​អភិវឌ្ឍ​របស់​​ព្រះមហា​ក្សត្រថៃ​ នៅ​ខេត្តឈៀងមៃ​ ដែល​ផ្សារ​ភ្ជាប់​ទៅនឹង​ចលនាឃុំមួយ​ ផលិតផលមួយ។​​ ក្នុងនោះ​មាន​គម្រោង​ Royal Park Rajapruek​ គឺជា​មជ្ឈមណ្ឌល​​ពិព័រណ៍​នៃការស្រាវជ្រាវ​​ និងអភិរក្ស​​ពូជឈើ​​និង​ពូជផ្កា​នានា​លើ​សកល​លោក​ ដែលមជ្ឈមណ្ឌលនេះ​ត្រូវបាន​សាងសង់​កាលពីឆ្នាំ២០១០​ អស់ទឹកប្រាក់​ប្រមាណ ៥០លានដុល្លា ។ មជ្ឈមណ្ឌល​ Royal Park