(ភ្នំពេញ)៖ នៅម៉ោង៨៖០០ព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ ៤,៩០១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី អញ្ជើញដាក់បិណ្ឌនៅវត្ដចំនួន៣ ក្នុងខេត្ដព្រៃវែង និងខេត្តត្បូងឃ្មុំ

12115738_716167711851194_5682330071181766129_n

ស្របពេលដែល​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​កំពុង​ប្រារព្វ​ពិធីបុណ្យ​កាន់បិណ្ឌ​ និង​​ភ្ជុំបិណ្យ​ដែល​នឹង​ឈានចូល​មកដល់​នាពេល​ខាងមុខនេះ​ និង​ដោយមាន​ទឹកចិត្ដ​សទ្ឋាជ្រះថ្លា​​ក្នុងផ្លូវ​ព្រះពុទ្ឋសាសនា,​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​ យឹម ឆៃលី​ និង​លោកជំទាវ​ ព្រមទាំង​​ក្រុមគ្រួសារ​ ញាត្តិមិត្ត​ជិតឆ្ងាញ​ និង​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​ស្តារអភិវឌ្ឍន៏​វិស័យកសិកម្ម និង​​ជនបទ បានអញ្ជើញ​ចូលរួម​កាន់​បិណ្ឌ​វេណទី៨​នៅវត្ដ​​ចំនួន៣  គឺវត្តជាច, វត្តពោន ស្ថិតក្នុងស្រុក​កំចាយមា ​ខេត្ត​ព្រៃវែង និងវត្ត​បូរណៈញាណ​ ហៅវត្ត​កោងកាង​ ស្ថិតក្នុង​ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពី​ព្រឹកថ្ងៃទី​០៥ ខែតុលា ឆ្នាំ២០១៥។

បុណ្យភ្ជុំបិណ្ឌគឺជាបុណ្យ​ដ៏សំខាន់​មួយក្នុង​ព្រះពុទ្ឋសាសនា ដែលតំរូវអោយ​​ពុទ្ឋសាស-​និក​ជន​​​​ទាំង​អស់​​ធ្វើការ​កាន់បិណ្ឌ​ចំនួន ១៤ថ្ងៃ​ ចាប់ពី​ថ្ងៃ ១រោច ដល់ថ្ងៃ​១៤រោច ខែភទ្របទ ហើយ​ថ្ងៃ១៥រោច​ គឺ​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ។ ក្នុង​ពិធី​​កាន់​បិណ្ឌ​ដ៏​អធិក​អធម​​​នេះ ឯកឧត្តម​​ឧបនាយក​​រដ្ឋមន្រ្តី យឹម ឆៃលី, និង​លោកជំទាវ​ ព្រមទាំង​​ក្រុមគ្រួសារ​ ញាត្តិមិត្ត​ជិត​ឆ្ងាយ បាននិមន្ដ​ព្រះ​សង្ឃ​​ចំរើនព្រះបរិត ស្វ័ធ្យាយ​ជ័យន្ដោ និង ប្រគេ​ន ទយ្យវត្ថុ​ដល់​ព្រះ​សង្ឃ​ដើម្បី​ឧទ្ទិស​កុសល​​ជូនចំពោះ​បុព្វការីជន មានមាតា បិតា គឺឧបាសក ង៉ុយ យឹម,​ ឧបាសិកា ដួង ថាន់ ​និង​ឧបាសក យូ ឃួន​ ព្រមទាំង​ញាត្ដិការ​ទាំង៧​​សណ្ដាន​ និងវីរៈយុទ្ឋជន​ស្នេហាជាតិ​ដែល​បាន​​លះបង់​ជីវិត​ ក្នុងបុព្វហេតុ​ការពារជាតិ​ មាតុភូមិ​ ពិសេស​ឧទ្ទិស​មហា​កុសល​នេះ ជូនចំពោះ​​​សមេ្តច​អគ្គមហា​ធម្មពោធិ​សាល​ ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ឋសភា​នៃព្រះរាជា​ណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី យឹម ឆៃលី បានមាន​ប្រសាសន៏​​សំណេះ​សំណាល​​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែលបាន​ចូលរួម​ក្នុងពិធី ដោយពាំនាំ​នូវការ​​នឹក​រលឹក​​​និងសាកសួរ​សុខទុក្ខ​ ពីសំណាក់​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយក​​រដ្ឋ​មន្រ្តី និងសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ‑ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​​កម្ពុជា​​ចំពោះ​បង​ប្អូន​​ប្រជាពលរដ្ឋ​នៃខេត្ត​ទាំងពីរ និងជូនពរ​ឲ្យ​ប្រជាពលរដ្ឋខ្មែរ​​ទាំងអស់​បាន​ប្រកប​តែសេចក្តីសុខ សេចក្តីចំរើន និងទទួល​បាននូវ​សុភមង្គល​គ្រប់ក្រុម​គ្រួសារ។ ឯកឧត្តម​​មានប្រសាសន៍​បន្តថា៖ ក្រោមការ​ដឹកនាំ​​ប្រកប​​ដោយគតិ​បណ្ឌិត​ និងភាព​ប៉ិនប្រសប់​​របស់​​​​សម្ដេច​​​តេជោ​​នាយក​រដ្ឋមន្ដ្រី ប្រទេស​កម្ពុជា​យើងពិតជា​ មានការ​រីកចំរើន​លើគ្រប់​វិស័យ​ ទាំង​ផ្នែក​​ពុទ្ឋចក្រ និងអាណាចក្រ  ដែលរហូត​មកដល់​ពេលនេះ​ យើងមាន​វត្តអារាម​ចំនួនជាង​៤ពាន់វត្ត​ និងព្រះ​សង្ឃ​ជាង​​៥ម៉ឺន​អង្គ ហើយ​ហេដ្ឋារចនាសម្ព័ន​ជាតិ​ជាច្រើន​ត្រូវបាន​កសាង​ឡើង​គ្រប់ទី​កន្លែង​ដូចជា​ផ្លូវថ្នល់​ ស្ពាន មន្ទីរពេទ្យ មណ្ឌល​សុខភាព សាលារៀន ប្រឡាយទឹក​ខ្វាត់ខ្វែង​។ល។​​ប្រទេសជាតិ​​មាន​សុខ​សន្ដិភាព​​ ស្ថេរភាព​នយោបាយ សេ្ថរភាព​សេដ្ឋកិច្ច និង​ឯកភាព​ជាតិ​ពេញផ្ទៃ​ប្រទេស។​ ប្រជាជន​គ្រប់រូប​បាន និង​កំពុងទទួល​នូវផ្លែផ្កា​ដ៏ត្រចះត្រ​​ចង់​​នៃសន្ដិភាព​ដ៏​ពេញ​​បរិបូរណ៏​នេះ។

ក្នុងឱកាស​នោះដែរ, ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំង​​ក្រុមគ្រួសារ​ និងញាត្តិមិត្ត​ បានអញ្ជើញ​ចែកអំណោយ​ជាគ្រឿង​បរិភោគ​ ថ្នាំពេទ្យ​ និងថវិការ​មួយ​ចំនួន​​ដល់​លោកយាយ​ លោកតា​ និងប្រជាពលរដ្ឋ​ក្រីក្រ​ផងដែរ។

12115738_716167711851194_5682330071181766129_n 12115919_716158805185418_3110698433569588237_n 12072580_716158645185434_2848727258946864328_n 10628353_716167835184515_7608200761066584422_n 12107870_716158351852130_5798376715845503701_n 12079458_716158191852146_7681159788495304818_n 12109001_716167601851205_6253745872397079464_n 11222119_716159105185388_4797177069992544977_n