(ភ្នំពេញ)៖ នៅម៉ោង៨៖០០ព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ ៤,៩០១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ប្រារព្វទិវាជាតិអាហារូបត្ថម្ភលើទី២ក្រោមប្រធានបទ “ ការបំបៅកូនដោយទឹកដោះម្តាយ គឺជាការវិនិយោគដ៏ប្រសើរបំផុតសំរាប់ជីវិតកូនអ្នក ”

11026594_1497808287214208_6601197392575076623_n

ទិវាជាតិ​អាហារូបត្ថម្ភ​លើកទី២​ ក្រោមប្រធានបទ​“ ការបំបៅកូន​ដោយទឹកដោះម្តាយ​ គឺជា​ការ​វិនិយោគ​ដ៏​ប្រសើរ​បំផុត​សំរាប់ជីវិត​កូនអ្នក​ ” ត្រូវបានរៀបចំ​ធ្វើនៅ​សួនការីឡា​ទល់មុខ​វត្តបុទមវត្តី​ នាល្ងាច​ថ្ងៃទី៦ វិច្ឆិកា ឆ្នាំ​២០១៥​  កន្លងទៅនេះ​ ក្រោមអធិបតីភាព​​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​ អភិវឌ្ឍន៏​​វិស័យកសិកម្ម​ និងជនបទ​ និងមានការ​​ចូលរួម​ពីឯកឧត្តម​ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល,​ ឯឧត្តម​ទេសរដ្ឋមន្ត្រី​ ចាន់ សារុន​ អនុប្រធាន​ក្រុមប្រឹក្សាស្តារ​ អភិវឌ្ឍន៏​​វិស័យ​កសិកម្ម និងជនបទ, ឯឧត្តម​​ទេសរដ្ឋមន្ត្រី ជិន ប៊ុនស៊ាន​ អនុប្រធាន​ក្រុមប្រឹក្សាស្តារ​ អភិវឌ្ឍន៏​​វិស័យ​កសិកម្ម​ និងជនបទ,​ លោក​ស្រី​ ណាតា​សា​ ប៉ាឌីសុន​ ប្រធានស្តីទី​អង្គការ​យូនីសេហ្វ​ UNICEF ប្រចាំកម្ពុជា,​ សមាជិកា សមាជិការ​​នៃ​រាជរដ្ឋាភិបាល,​ អង្គការ​ដៃគូ​អភិវឌ្ឍន៏​នានា, អង្គការ​សង្គមស៊ីវិល,​ វិស័យ​ឯកជន,​ ភ្ញៀវជាតិ និងអន្តរជាតិ, យុវជន, សិស្ស និសិ្សត ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សាស្តារ​អភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ជាច្រើនរូប​​ទៀត។

ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បានឡើងអាន​សារលិខិត​​របស់សម្តេច​​អគ្គមហា​​សេនា​បតីតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាស​ទិវាជាតិ​អាហារូបត្ថម្ភ​លើកទី២​ ក្រោមប្រធានបទ“ ការបំបៅកូន​​ដោយ​ទឹកដោះម្តាយ​ គឺជា​ការ​វិនិយោគ​ដ៏​ប្រសើរ​បំផុត​សំរាប់​ជីវិតកូនអ្នក” ដែលបង្ហាញពី​ការយកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​របស់រាជរដ្ឋាភិបាល​ក្នុងការ​ជំរុញការ​បំបៅកូន​ដោយទឹកដោះម្តាយ​ ហើយសម្តេច​គាំទ្រ​យ៉ាងពេញ​ទំហឹង​​ចំពោះការ​រៀបចំ​ទិវាជាតិ​ដ៏មាន​សារៈសំខាន់នេះ។

លោកស្រី ណាតាសា ប៉ាឌីសុន ប្រធានស្តីទី​អង្គការ​យូនីសេហ្វ​ UNICEF ប្រចាំកម្ពុជា​ បានមាន​​ប្រសាសន៏​ថា​ ការបំបៅកូន​ដោយទឹកដោះម្តាយ​ផ្តល់ឲ្យ​កុមារ​នូវការ​ចាប់ផ្តើម​ជីវិតមួយ​ដ៏ល្អ​បំផុត​ ហើយក៏ជា​សិទ្ឋ​​របស់​កុមារ​ដោយពុំមាន​ការរើសអើង។ វាជាជ្រុងមួយ​សំរាប់ការ​រស់រាន​អាហារូបត្ថម្ភ​ និងសុខភាពល្អ ព្រមទាំង​​ការ​អភិវឌ្ឍន៏​ដំណាក់កាល​ដំបូង​របស់​ពួកគេ។ លោកស្រី​បន្តថា ប្រទេស​កម្ពុជា​បានធ្វើឲ្យ​មានវឌ្ឍនភាព​ដ៏​សំខាន់​​​​ស្តីពី​ការបំបៅ​កូនដោយ​ទឹកដោះម្តាយ។ តែចាប់តាំងពី​ឆ្នាំ២០០០មក,​ ហើយពេលនេះ​ ជាលើកទី១​ហើយ​ដែល​អត្រា​​នៃ​ការ​បំបៅកូន​ដោយទឹកដោះម្តាយ​បានធ្លាក់ចុះពី​៧៣% មកត្រឹម៦៥%​ រីឯនៅ​ទីក្រុងវិញ​មានត្រឹមតែ​​៣៨%​ ប៉ុណ្ណោះ។  ការធ្លាក់ចុះនេះ​ ធ្វើឲ្យប៉ះពាល់​ដល់ការងារ​ដ៏ធំធេង​ដែលរាជរដ្ឋាភិបាល​​កំពុង​ប្រឹងប្រែង​​អស់​រយៈ​ពេល​ជិត២ទស្សវត្ស​មកនេះ។ ដូច្នេះ​ យើងត្រូវមាន​វិធានការ​សមស្រប​ដើម្បី​ជំរុញយុទ្ឋនាការ​​បំបៅកូន​​ដោយ​ទឹកដោះម្តាយ​ ក្នុងនោះ​ ការធ្វើឲ្យ​ប្រសើរឡើង​នូវគោល​នយោបាយ​ និងការ​បង្កើតឲ្យមាន​គម្រោងការពារ​​សង្គម​សម្រាប់​កុមារ​ក្នុងកំឡុង​ពេល១០០០ថ្ងៃ​ដំបូងនៃជីវិត​ ក៏ជាផ្នែកមួយ​ធានានូវ​ការវិនិយោគ​ដ៏ប្រសើរ​បំផុត​​សម្រាប់កុមារ។

ក្នុងឱកាសនោះ,​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី យឹម ឆៃលី​ បានលើកឡើងថា​ ទិវាជាតិ​អាហារូបត្ថម្ភ​ មាន​គោលបំណង​បង្កើនការ​យល់ដឹង​ជាសាធារណៈ​អំពីសារៈសំខាន់​​ ​និងគុណប្រយោជន៏​នៃការ​បំបៅកូន​ដោយ​ទឹក​ដោះម្តាយ។​ តាមការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បង្ហាញថា​ ការចាប់ផ្តើម​បំបៅកូន​ដោយទឹកដោះម្តាយ​ភ្លាម​ក្នុងកំឡុង​​១ម៉ោង​ដំបូង​បន្ទាប់ពី​សម្រាល​អាចទប់ស្កាត់​មរណភាព​របស់ទារក​បាន២០%។​ ទាករក​ដែលបៅដោះម្តាយ​​តែ​មួយ​​​មុខ​រយៈពេល​៦ខែដំបូង​អាចកាត់បន្ថយ​អត្រាស្លាប់​ដោយជំងឺរាគរុស​បាន១១ដង​ និងជំងឺរលាកសួត​បាន១៥​ដង។​​ ជាទូទៅ កំណើននៃការ​បំបៅកូន​ដោយទឹកដោះម្តាយ​​អាចកាត់បន្ថយ​អត្រាមរណៈ​​របស់កុមារ​ប្រមាណ​៨​សែន​នាក់​លើពិភពលោក​រៀងរាល់ឆ្នាំ។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាល​ដែលដឹកនាំ​ដោយ​សម្តេច​តេជោ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ បានសម្រេច​នូវសមិទ្ឋផល​ជាច្រើន​ ក្នុងនោះ​ កំណើនសេដ្ឋកិច្ច​​ប្រចាំឆ្នាំ​​ជាមធ្យម​៧,៧% ក្នុងរយៈពេល​២ទស្សវត្សចុងក្រោយ ដែលត្រូវធនាគារ​ពិភពលោក​ចាត់បញ្ចូល​ជាប្រទេស​​ក្នុង​ក្រុម​ឯកគ្តករ​ទាំង៨​លើពិភពលោក។​  អត្រានៃភាព​ក្រីក្រ​បានធ្លាក់ចុះ​ពី៥៣,២% ​នៅឆ្នាំ​២០០៤ មកនៅត្រឹម​​​១៣,៥% នៅឆ្នាំ២០១៤ ហើយផលិតផល​ក្នុងស្រុក​សរុបជាមធ្យម​សម្រាប់​ប្រជាជន​​ម្នាក់បានកើនពី​២៥៣ដុល្លា​នៅឆ្នាំ១៩៩៨ ដល់១២២៥ដុល្លា​នៅឆ្នាំ២០១៥ ធ្វើឲ្យប្រ​​ទេសកម្ពុជា​​ទទួលបាន​ចំណាត់ថ្នាក់​ជាប្រទេស​​ទទួល​បាន​​​ជោគជ័យ​ធំបំផុត​ទី៤​លើពិភពលោក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និងសម្រេចបាន​នូវគោលដៅ​​ចំនួន៤​ទៀត​ ក្នុងនោះ​រួមទាំង​ការកាត់​បន្ថយ​អត្រាមរណៈ​របស់កុមារ ​និងលើក​កម្ពស់​សុខភាព​មាតាជាដើម។ តែជា​អកុសល ស្ថានភាព​ក្រិនរបស់​កុមារ​កម្ពុជា​នៅតែមាន​កម្រិត​ខ្ពស់ដដែល​ គឺ៣២% ហើយស្ថានភាព​ស្គមស្គាំង​​៩,៤% នៅឆ្នាំ២០១៤។ ឆ្លើយតប​ចំពោះបញ្ហា​ទាំងនេះ,​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ ក៏បានលើក​យក​នូ​វ​​ការ​អំពាវនាវ​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ចំនួន៧ចំនុច​រួមមានៈ ទី១. បង្កើនកិច្ច​សហប្រតិបត្តិការ​​ឲ្យកាន់​​តែ​រឹង​មាំ​​ដើម្បី​ធានានូវ​អាហារូបត្ថម្ភ​សំរាប់កុមារ​ និងមាតា​ ដែលក្នុងនោះ​ ការបំបៅកូន​ដោយទឹកដោះម្តាយ​​គឺជាការ​​វិនិយោគ​​ដ៏ប្រសើរ​បំផុត​ដើម្បី​កាត់បន្ថយ​បញ្ហាកង្វះ​អាហារូបត្ថម្ភ​របស់កុមារ, ទី២. បន្តយុទ្ឋនាការ​ផ្សព្វផ្សាយ​​ពី​សារៈ​សំខាន់​នៃការ​បំបៅកូន​ដោយទឹកដោះម្តាយ​ទាំងនៅថ្នាក់ជា​តិ​ ថ្នាក់ក្រោមជាតិ,​ ទី៣. បន្តជំរុញ​ឲ្យមាតា​ទៅ​ពិនិត្យ​​ផ្ទៃពោះ​មុនពេល​សម្រាល​ ​និងសម្រាលកូន​នៅមន្ទីរពេទ្យ​ ឬមណ្ឌលសុខភាព,​ ទី៤. បន្តផ្តល់​សេវា​សុខភាព​ និងយកចិត្ត​ទុកដាក់​ដល់សុខភាព​មាតា​ និងកុមារ​តាមរយៈ​ការពង្រីក​បន្ថែម​មន្ទីរពេទ្យ​ ​និងសហគមន៏​​ស្រឡាញ់​ទារក​នៅទូទាំង​ប្រទេស, ទី៥. ប្រព័ន្ឋ​ផ្សព្វផ្សាយរដ្ឋ​ និងឯកជន​ ត្រូវបន្ត​ផ្សព្វផ្សាយ​ និងបង្កើន​កម្មវិធី​​ផ្សេង​ៗ​ឲ្យសកម្ម​ពាក់ព័ន្ឋ​នឹងអាហារូបត្ថម្ភ និងការ​បំបៅកូន​ដោយទឹកដោះម្តាយ​ប្រកប​ដោយខ្លឹមសារ​ និង​អត្ថន័យ​អប់រំ, ទី៦. បន្តអនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​នូវអនុក្រិត្យ​លេខ១៣៣អនក្រ.បក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៥​ ស្តីពី​ការផ្សព្វផ្សាយ​លក់ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និងកុមារ និងប្រកាស​រួមអន្តរក្រសួង​លេខ០៦១ ចុះថ្ងៃទី​​១៦ សីហា ឆ្នាំ២០០៧ ស្តីពី​ការអនុវត្ត​អនុក្រឹត្យ​លេខ១៣៣ ស្តីពី​ការអនុវត្ត​អនុក្រិត្យ​លេខ១៣៣ ស្តីពីការ​ផ្សព្វ​ផ្សាយ​​លក់ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និងកុមារ,​ ​និងទី៧. បន្តរៀបចំ​យន្តការ​ត្រួតពិនិត្យ​ តាមដាន​ ដើម្បី​គ្រប់​គ្រង​ការផ្សាយ​ពាណិជ្ជកម្ម​ និងការ​ផ្សព្វផ្សាយ​លក់ផលិតផល​ម្ស៉ៅទឹកដោះគោ​ផ្សំ​តាម​រូបមន្ត​​ដែលនាំ​ឲ្យ​មាន​ការ​ភ័ន្តច្រលំ​ដល់សាធារណជន។

បន្ទាប់មក,​ ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ និងភ្ញៀវកិត្តិយស បានអញ្ជើញ​ទស្សនា​ការតាំង​ពិព័រណ៏​ស្តីពីការ​ អាហារូបត្ថម្ភ និងការបំបៅកូន​ដោយទឹកដោះម្តាយ​ផងដែរ។11026594_1497808287214208_6601197392575076623_n 12240376_1497808390547531_8311039561693318667_o 12208434_1497808347214202_2578420960994469989_n