(ភ្នំពេញ)៖ នៅម៉ោង៨៖០០ព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ ៤,៩០១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

កិច្ចប្រជុំលើកទី៤ នៃក្រុមការងារបច្ចេកទេស ស្តីពីវិស័យគាំពារសង្គម, សន្តិសុខស្បៀង និងអាហារូបត្ថម្ភ

កិច្ចប្រជុំ​លើកទី៤​នៃក្រុម​ការងារ​បច្ចេកទេស​​ស្តីពី​​វិស័យ​​គាំពារសង្គម​ សន្តិសុខស្បៀង​ និងអាហា​រូបត្ថម្ភ​ ត្រូវបាន​រៀបចំធ្វើ​នៅទីស្តីការ​​គណៈ​រដ្ឋ​មន្រ្តី​ កាលពី​ព្រឹកថ្ងៃទី១៩​ ខែវិច្ឆិកា ឆ្នាំ​២០១៥  ក្រោម​អធិបតី​ភាព​​ ឯកឧត្តម​​ឧបនាយក​​រដ្ឋមន្ត្រី​ យឹម​ ឆៃលី​ ប្រធាន​ក្រុមប្រឹក្សា​​ស្តារ​​អភិវឌ្ឍន៏​​វិស័យ​​កសិកម្ម និង​ជនបទ​ ដោយ​មាន​ការ​​អញ្ជើញចូលរួម​ពីឯកឧត្តម​ថ្នាក់​ដឹកនាំ​​ក្រសួង ស្ថាប័នពាក់ព័ន្ឋ​ និងប្រធាន​ អនុប្រធាន​​ដៃគូអភិវឌ្ឍន៏​​នានា​ប្រចាំកម្ពុជា​ ដែលបាន​ និង​កំពុង​សហការ​​ជាមួយ​រាជរដ្ឋាភិបាល​​លើវិស័យ​​គាំពារ​សង្គម​ សន្តិសុខស្បៀង​ ​និង​អាហារូបត្ថម្ភ​ និងថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​​ស្តារអភិវឌ្ឍន៏​វិស័យ​កសិកម្ម​ និង​ជនបទ​ជាច្រើនរូបទៀត។

លោកស្រី​ ដេបូរ៉ា កូមីនី នាយកអង្គការ​យូនីសេហ្វ​ប្រចាំកម្ពុជា និងជា​សហអ្នក​សម្រប​សម្រួល​​ដៃគូ​អភិវឌ្ឍន៍​លើវិស័យ​គំាពារសង្គម​នៃក្រុមការងារ​បចេ្ចកទេស,​ លោក ចាយអ៊ិន​ភៀត្រូ បូឌីណូន​ ប្រធានអង្គការ​ស្បៀងអាហារ​ពិភពលោក​ប្រចាំកម្ពុជា​, លោកស្រី រីបេកា ប្លែក​ ប្រធាន​បេសកកម្ម​សហរដ្ឋអាមេរិក​សម្រាប់កិច្ចអភិវឌ្ឍន៏​អន្តរជាតិ​ប្រចាំកម្ពុជា​ (USAID) ដែល​ត្រូវ​ប្តូរវេន​ជាសហ​អ្នកសម្រប​សម្រួល​ដៃគូ​អភិវឌ្ឍន៍​លើវិស័យ​សន្តិសុខស្បៀង ​និងអាហារូបត្ថម្ភ​​ជំនូសលោក​ ចាយអ៊ិន​ភៀត្រូ បូឌីណូន​ បាន​យល់​ស្របគ្នាថា​ តួនាទី​របស់ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៏​វិស័យកសិកម្ម​ និងជនបទ​ កាន់តែ​មាន​​សារៈសំខាន់​ក្នុងការ​ ដឹកនាំ​សម្រប​សម្រួល​​ជាមួយ​ភាគីពាក់ព័ន្ឋ​ និងដៃគូ​រ​អភិវឌ្ឍន៏​​ទាំង​អស់​​​ក្នុងការ​ជំរុញការងារ​សន្តិសុខស្បៀង​ អាហារូបត្ថម្ភ​ និងការគាំពារ​សង្គម​ឲ្យទទួល​​បាន​ជោគជ័យ។​ ដូច្នេះ​យើងត្រូវ​បន្ត​ធ្វើ​ការរួមគ្នា​ឲ្យ​បាន​កាន់តែ​សកម្មថែមទៀត​ ទាំងស្ថាប័ន​រាជរដ្ឋាភិបាល​ តាំងពីថ្នាក់ជាតិ​ ​និងថ្នាក់​ក្រោមជាតិ,​ ដៃ​គូអភិវឌ្ឍន៏​ និងវិស័យឯកជន​ ដើម្បីឲ្យការ​អនុវត្ត​គោលនយោបាយ​នានា​​ទទួលបាន​​ប្រសិទ្ឋិ​ភាព​ និងប្រសិទ្ឋិផលខ្ពស់។

បន្ទាប់មក,​ ឯកឧត្តម ងី ចន្ទ្រផល​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និងជា​អនុប្រធាន​ក្រុម​ប្រឹក្សា​ស្តារអភិវឌ្ឍន៏​វិស័យកសិកម្ម​ និងជនបទ​ បានធ្វើ​របាយការណ៏​ស្តីពី​វឌ្ឍនភាព​ និង​បញ្ហា​​ប្រឈម​នានា​នៃវិស័យ​សន្តិសុខស្បៀង​ អាហារូបត្ថម្ភ​ និងវិស័យ​គាំពារសង្គម​ ក្នុងនោះ​រួមមាន​​ការ​សម្រេច​បាននូវគោលដៅ​អភិវឌ្ឍន៏​សហវត្សរ៏​មុនឆ្នាំ២០១៥​ និងគោលដៅ​អភិវឌ្ឍន៏​​ក្រោយ​ឆ្នាំ​២០១៥,​ ហើយ ឯកឧត្តម​ សុខ ស៊ីឡូ​ អគ្គលេខាធិការ​រង​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៏​​វិស័យ​​កសិកម្ម​ និងជនបទ​ ក៏បាន​ធ្វើបទបង្ហាញ​ពី វឌ្ឍនភាព​នៃការ​រៀបចំ​ផែនការ​​សកម្មភាព​ជាតិ​ស្តី​ពី​​ការកាត់បន្ថយ​ភាពស្រេកឃ្លាន​ដល់កម្រិតសូន្យ​ត្រឹមឆ្នាំ២០២៥​ ដែលពាក់ព័ន្ឋ​នឹង​សរសស្តម្ភ​​ទាំង៥​ និងចុងក្រោយ​ ឯកឧត្តម​ សាន វឌ្ឍនា អគ្គលេខាធិការរង​ក្រុមប្រឹក្សា​ស្តារអភិវឌ្ឍន៏​​វិស័យ​កសិកម្ម​ និងជនបទ​ បានផ្តល់​នូវរបាយការណ៏​ស្តីពី​ វឌ្ឍនភាព​នៃការ​រៀបចំ​​យុទ្ឋសាស្ត្រ​​ជាតិគាំពារ​សង្គមលើកទី២​សម្រាប់ជនក្រីក្រ​ និងជន​ងាយរងគ្រោះ​នៅកម្ពុជា។​ បន្ទាប់មក​ ក៏មាន​​ការពិភាក្សា​គ្នាយ៉ាងផុលផុស​ពាក់ព័ន្ឋ​នឹងប្រធានបទ​ទាំង៣​ខាងលើ​ ដើម្បីរិះរក​យន្តការ​មាន​ប្រសិទ្ឋិភាព​ឆ្លើយតប​នឹងការតាមដាន​សូចនាករ​រូមគ្នា​លើវិស័យ​សន្តិសុខស្បៀង​ អាហារូបត្ថម្ភ​ និងវិស័យ​គាំពារ​សង្គម។

ក្នុងឱកាសនោះ,​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ យឹម ឆៃលី​ បានមានប្រសាសន៏ថា​ ភារកិច្ច​​​របស់ក្រុមការងារ​បច្ចេកទេស​លើវិស័យ​សន្តិសុខស្បៀង​ អាហារូបត្ថម្ភ​ និងគាំពារសង្គម​ គឺជាចលករ​មួយមិនអាច​ខ្វះ បាន​ក្នុងការ​រួមចំណែក​ដល់គោលដៅ​នៃ​ការកាត់​បន្ថយ​ភាពក្រីក្រ​​របស់​រាជរដ្ឋាភិបាល​លើសពី១%​ ក្នុង១ឆ្នាំ​ និងឆ្ពោះទៅ​ប្រែក្លាយ​ប្រទេសកម្ពុជា​​ទៅជា​ប្រទេស​មាន​​ចំណូល​មធ្យមកម្រិតខ្ពស់​នៅឆ្នាំ២០៣០​ ពិសេស​គឺប្រែក្លាយ​ខ្លួនទៅជា​ប្រទេស​​ឧស្សាហ​កម្ម​ ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៏​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ២០១៥-២០២៥។ ជោគជ័យ​​ក្នុង​ការ​អនុវត្ត​យុទ្ឋសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី១ និងទី២​ ឆ្លុះបញ្ចាំង​ពីសមត្ថភាព​​ដ៏រឹងមាំ​​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោមការ​ដឹកនាំ​ប្រកបដោយ​ភាពឈ្លាស​វៃ​របស់សមេ្តច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ក្នុ​ងបរិការណ៏​បច្ចុប្បន្ននេះ​ និងផ្អែកលើ​ភាពចាំបាច់​ កម្ពុជា​បាន​ត្រៀម​​លក្ខណៈ​សម្បត្តិ​យ៉ាងម៉ត់ចត់​ និងគ្រប់​ជ្រុងជ្រោយ​ ដើម្បី​ដោះស្រាយ​បញ្ហាប្រឈម​នានា​ និង​ប្រើប្រាស់​ឲ្យអស់​កាលានុវត្តភាព​ និងសក្តានុពល​របស់ខ្លួន​ក្នុងដំណាក់កាល​បន្ទាប់​​នៃការ​​អភិវឌ្ឍន៏​ប្រទេសជាតិ​ រួមទាំង​ការគិតគូរ​ពីប្រព័ន្ឋ​គាំពារសង្គម​ សម្រាប់​ជនក្រីក្រ និងជន​ងាយ​រងគ្រោះ ​និងការ​លើកកម្ពស់​សន្តិសុខ​ស្បៀង និងអាហារូបត្ថម្ភ។​ ក្នុងនាម​​ប្រធាន​ក្រុម​ការងារ​​បចេ្ចកទេស​លើវិស័យ​គាំពារសង្គម​ សន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ,​ ឯកឧត្តម​ឧបនាយក​​រដ្ឋ​មន្ត្រី​បានផ្តល់​នូវអនុសាសន៏​មួយចំនួន​ ដូចជា​ ត្រូវពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ និងសម្រប​​សម្រួល​ កាត់បន្ថយ​កត្តាជា​ឧបសគ្គនានា,​ ត្រូវលើក​​ជា​គោលការណ៏​ឲ្យបាន​ច្បាស់លាស់​ ដើម្បី​​អនុវត្ត​ជំហានបន្ត,​ អនុក្រុម​ការងារ​បច្ចេកទេស​​និមួយ​ៗ​នៃវិស័យ​ទាំង២​ខាងលើ​ត្រូវប​ន្ត​ដឹកនាំ​​ការ​ងារ​​សម្របសម្រួល​ ពិភាក្សា ​និងអនុវត្ត​ការ​ងារ​​​ឲ្យមាន​ប្រសិទ្ឋិភាព​ខ្ពស់បន្ថែមទៀត,​ លេខាធិកាដ្ឋាន​នៃក្រុម​ការងារ​បច្ចេកទេស​​ត្រូវ​សហ​ការ​​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ឋ​ និង​ដៃ​គូ​​​​អភិវឌ្ឍន៏​បន្តផែន​ការ​អនុវត្ត​​ផែនការ​​សកម្មភាព​​ទាំង​​ឡាយ​ ដែលមាន​ក្នុងសូចនាករ​តាមដាន​​រួមគ្នា​ និងបាន​ឯកភាពគ្នា​ រួមនឹងផែនការ​សកម្មភាព​អទិភាព​នានា​ដែលមាន​​ចែងក្នុង​យុទ្ឋ​សាស្ត្រ​​ជាតិ​គំាពារ​សង្គម​ សម្រាប់​ជនក្រីក្រ​ និងជន​ងាយរងគ្រោះ​ និងយុទ្ឋសាស្ត្រជាតិ​​ស្តី​ពី​​​សន្តិសុខស្បៀង​ និងអាហារូបត្ថម្ភ​ ឲ្យសម្រេច​បាន​ជោគជ័យ​ជូនរាជ​រដ្ឋាភិបាល។12219636_1501042203557483_5794841204831222130_n 12243361_1501042153557488_4191354722368898480_n